ពត៌មាន

ព្រលាន​យន្តហោះ​ថ្មី នៅ​ខេត្ត​សៀមរាប នឹង​ចាប់ផ្តើម​ស្ថាបនា ក្នុង​ទឹកប្រាក់​ជាង ១​ពាន់​លាន​ដុល្លារ

ក្រុង​-​ខេត្តសៀមរាប: គំរោង​សាងសង់​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​សៀមរាប សំរាប់​បំរើឱ្យ​យន្តហោះ​ធុន​ធំ ប្រភេទ​បូ​អ៊ីង ( Boeing ) អាច​ចុះចត​បាន សព្វថ្ងៃនេះ ទីតាំង​ដែល​ត្រូវ​សាងសង់​នោះ កំពុងតែ​ឈូសឆាយ និង​ឈាន​ទៅ​បើក​ការដ្ឋាន​ស្ថាបនា នៅ​ឆ្នាំ​២០១២​។  ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្ត​ទេសចរ​សៀមរាប នឹង​អាច​ឱ្យ​យន្តហោះ ចុះចត​បាន​ចំនួន ៣៣​គ្រឿង ក្នុងពេល​តែមួយ​។

​    ​តាម​គម្រោង អាកាស​យាន្តដ្ឋាន​ថ្មី​នៅ​ខេត្ត​សៀមរាប​នោះ វិនិយោគ​ដោយ​អ្នករកស៊ី​មកពី​ប្រទេស​កូរ៉េខាងត្បូង ដោយ​គ្រោង​ចំណាយ ថវិកា​សរុប​ជាង ១​ពាន់​លាន​ដុល្លារ ។​

​    ​អាកាស​យាន្តដ្ឋាន​ថ្មី នៅ​ខេត្ត​សៀមរាប គ្រោង​នឹង​ស្ថាបនា​ឡើង​លើ​ផ្ទៃដី​ទំហំ ៥០០ ហិកតា និង​មាន​ចំងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ ប៉ែក​ខាងកើត ទីក្រុង​សៀមរាប​។ ទីតាំង​នោះ ជាប់​ផ្ទៃដី​ស្រុក​ចំនួន​២ គឺ​ស្រុក​ជី​ក្រែង និង​ស្រុក​សូទ្រនិគម ក្នុង​ខេត្ត​សៀមរាប​។ អាកាស​យាន្តដ្ឋាន​ថ្មី ក៏​នឹង​ក្លាយជា​ទីក្រុង​រណប​មួយ របស់​ខេត្ត​ប្រាង្គ​ប្រាសាទ​មួយ​នេះ​។

​     ​តាម​គម្រោង អាកាស​យាន្តដ្ឋាន​ថ្មី ដែល​នឹង​សាងសង់ឡើង ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​បាន​ជាង ១៤​លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ មក​កាន់​ប្រាសាទ​អង្គរ  គ្រោង​នឹង​បើក​ការដ្ឋាន សាងសង់​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​២០១២ និង​ត្រូវ​ស្ថាបនា​បញ្ចប់ នៅក្នុង​ឆ្នាំ​២០១៥ ។​

​    ​លោក ឌិ​ត ដន អភិបាល​ស្រុក​សូទ្រនិគម បានឲ្យ CEN ដឹងថា គម្រោង​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​សៀមរាប មិន​ប៉ះពាល់​ដល់​ដី​របស់​ប្រជាជន​ឡើយ គឺ​ក្រុមហ៊ុន​កូរ៉េ បាន​ទិញ​ដី​ទំហំ ៥.០០០ ហិកតា​នោះ ដោយ​ខ្លួនឯង ។​

​    ​ចំណែក​លោក តឹក រ៉េត​សំរេច រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​ទស្សន​វ​ដ្តី​ក្នុង​ស្រុក​ថា អាកាស​យាន្តដ្ឋាន​ថ្មី នៅ​ខេត្ត​សៀមរាប​នេះ គឺ​សំរាប់​យន្តហោះ ប្រភេទ​បូ​អ៊ីង ( Boeing ) អាច​ចុះចត​បាន​។ នៅពេល​ការស្ថាបនា​ត្រូវបាន​បញ្ចប់ ហើយ​តំបន់ នៅ​ជុំវិញ​នោះ ក្លាយទៅជា​ទីក្រុង​ដ៏​ធំ​មួយ​នោះ វា​នឹង​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ រាប់​ម៉ឺន​នាក់ នាពេល​អនាគត ។

​    ​នៅ​ខេត្ត​សៀមរាប សព្វថ្ងៃ មាន​អាកាស​យាន្តដ្ឋាន​មួយ ដែល​តូច ហើយ​ម្យ៉ាងទៀត​ស្ថិតនៅ​ជិត​ប្រាសាទអង្គរវត្ត​។​

​     ​គួរំលឹកថា ប្រទេស​កម្ពុជា​មាន​អាកាស​យាន្តដ្ឋាន​កម្រិត​អន្តរជាតិ​តែបី​ប៉ុណ្ណោះ ដែល​កំពុង​ដំណើរការ​រាល់ថ្ងៃ គឺ​ទី​១ អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ​, ទី​២​អាកាស​យាន្តដ្ឋាន អន្តរជាតិ​សៀមរាប និង​ទី​៣ អាកាស​យាន្តដ្ឋាន​អន្តរជាតិ​កងកេង ក្នុង​ខេត្ត​ព្រះសីហនុ ។ ចំណែក​អាកាស​យាន្តដ្ឋាន នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត មិន​បាន​ដំណើរការ ចាប់តាំងពី​ស្រុកទេស មាន​សង្គ្រាម​រហូតមក​ដល់​សព្វថ្ងៃនេះ ។​

​    ​ក្នុងនោះ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង ដែល​បាន​ចាប់ផ្តើម​កសាង​មុន​ដំបូង​គេ​នៅក្នុង​ឆ្នាំ​១៩៥៧ និង​បាន​សម្ភោ​ធ ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​១៩៥៩ ។ នៅ​ខែ​តុលា ឆ្នាំ​១៩៩៤ ផ្លូវ​រត់​ឡើង​ចំងាយ​ប្រវែង ៣.០០០ ម៉ែត្រ ត្រូវបាន​ទទួល​រ៉ាប់រង​ជួសជុល​ជា​ថ្មី​ឡើងវិញ ដោយ​ក្រុមហ៊ុន Meada របស់​ប្រទេស​ជប៉ុន ។​

​    ​បន្ទាប់​មក​ផ្លូវ​រត់​ឡើង​ប្រវែង ៣៥០​ម៉ែត្រ ត្រូវបាន​សាងសង់​បន្ថែមទៀត ដោយ​ក្រុមហ៊ុន​បារាំង​មួយ ឈ្មោះ G.T.M (Grand Travaux de Marseille) សំរាប់​ចុះចត​ប្រភេទ​យន្តហោះ​ធុន​ធំៗ ដូចជា ATR Boeing332 , Boeing332 និង​ប្រភេទ​យន្តហោះ Boeing 747 ជាដើម ។​

​     ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៃ​ចំនួន​អ្នកធ្វើដំណើរ អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវបាន​បើក​ការដ្ឋាន​រុះរើ​សាងសង់​ជា​ថ្មី​ឡើងវិញ នៅក្នុង​ឆ្នាំ​១៩៩៥ ដោយ​ក្រុមហ៊ុន SCA របស់​ប្រទេស​បារាំង ហើយ​ត្រូវបាន​កសាង​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ឆ្នាំ​២០០២ ជា​លទ្ធផល ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទទួលបាន​អ្នកដំណើរ​បាន ៥​លាន​នាក់ ក្នុង​មួយ​ឆ្នាំ ។

​    ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ពោធិ៍ចិនតុង ត្រូវបាន​ប្តូរ​ឈ្មោះ​មក​ថា អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០០៣ ៕​  
ផលិផល​ទឹក​ឃ្មុំ​ដាក់​​លក់​នៅ​​តាម​ផ្សារ​ទំនើប​ នៅ​សហរដ្ឋ​អាមេរិក
នៅ​សហរដ្ឋ​អាមេរិក ទឹកឃ្មុំ​គឺ​ជា​អាហារ​​​ពេល​ព្រឹក​ ដែល​គេ​បរិភោគ​រាល់​ថ្ងៃ​ជា​មួយ​នឹង​នំ​អំបែង ដែល​ភាសា​អង់គ្លេស​ហៅ​ថា pancake ។ លើសពី​នេះ​ទៀត ទឹកឃ្មុំ​ក៏​ត្រូវ​គេ​យក​ទៅ​ប្រើ​ជំនួស​ស្ករ នៅ​ក្នុង​ការធ្វើ​នំ​ថ្លៃ​ៗ​ជា​ច្រើន​មុខ​ទៀត​​​ដែរ។ ហើយ​នៅ​តាម​ហាង​​ម្ហូបអាហារ​ណា​ក៏​ដោយ ក៏​មាន​ទឹក​ឃ្មុំ​សម្រាប់​យើង​ដែរ​។ ដូចនេះ ទឹក​ឃ្មុំ​ជា​អាហារ​ដ៏​សំខាន់​បំផុត​សម្រាប់​ជនជាតិ​អាមេរិកាំង​។
នំអំបែង​​ជាមួយ​ទឺកឃ្មុំ (pancake) ជា​អាហារ​ពេល​ព្រឹក​របស់​ជនជាតិ​អាមេរិកាំង
ដោយឡែក នៅ​ប្រទេស​កម្ពុជា​យើង ទឹកឃ្មុំ​គឺ​ជា​ផលិតផល​របស់​ប្រជាកសិករ​យើង​ នៅ​តាម​តំបន់​ជនបទ​នានា​នៅ​ទូទាំង​ប្រទេស​។ ដូចនេះ បើ​សិន​ជា​យើង​នាំ​គ្នា​​បរិភោគ​ទឹក​ឃ្មុំ​ឲ្យ​បាន​កាន់​តែ​ច្រើន ​ប្រាក់​ចំណូល​​របស់​ប្រជាកសិករ​យើង នឹង​​​កាន់​តែ​កើន​​​ឡើង​ច្រើន​ឡើង​ថែម​ទៀត​។

ទន្ទឹម​នឹង​នេះ​ដែរ ការប្តូរ​របៀប​យក​​ឃ្មុំ​របស់​ប្រជាកសិករ​យើង ពី​ការយក​ឃ្មុំ​ដោយ​កាប់​យក​មែក​ឈើ​ដែល​ជា​​​បង្គង​ មក​​ជាការយក​ឃ្មុំ​ដោយ​កោស​យក​តែ​ក្បាល​ទឹក គឺ​​ជា​របក​គំឃើញ​ដ៏​អស្ចារ្យ​មួយ​ ប្រចាំ​សតវត្ស​ទី​ ២១ ​យើង​នេះ​ (discovery of the century) ។ ខ្ញុំ​បាទ​ហ៊ាន​និយាយ​​ដូច្នេះ ពីព្រោះ​ការយក​ឃ្មុំ​ដោយ​កោស​យក​តែ​ក្បាល​ទឹក គឺ​ជា​ប្រការ​ដែល​​ផ្តល់​លទ្ធភាព​​​ឲ្យ​មេឃ្មុំ​​​អាច​​បង្កើត​ឡើង​វិញ​នូវ​ ក្បាល​ទឺក​ថ្មី​មួយ​ទៀត​​។ ដូចនេះ​ការយក​ឃ្មុំ​ដោយ​កោស​យក​តែ​ក្បាល​ទឹក គឺ​ជា​ការដែល​​ធ្វើឲ្យ​​ទឹក​ឃ្មុំ​មាន​ជីវិត​អមតៈ​ ព្រោះ​បន្ទាប់​ពី​ការកោស​យក​ក្បាល​ទឹក​រួច​មក មេឃ្មុំ​នឹង​បង្កើត​ក្បាល​ទឹក​មួយ​ថ្មី​ទៀត​ឡើង​វិញ​​ជា​រៀង​រហូត​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា ការយក​ឃ្មុំ​ដោយ​កោស​យក​តែក្បាល​ទឹក គឺ​​ជាការ​ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ​៕