សហគមន៍អេកូទេសចរណ៍ឃុំជីផាត ស្ថិតនៅចំកណ្ដាលព្រៃស្រោងនៃតំបន់ជួរភ្នំក្រវាញ ស្រុកថ្មបាំង ខេត្តកោះកុង។ គេអាចទៅតំបន់នោះបានដោយចេញពីចំណុចអណ្ដូងទឹក ក្នុងស្រុកស្រែអំបិល តាមផ្លូវលំ កាត់ព្រៃចម្ងាយប្រហែល ១៧គីឡូម៉ែត្រ ឬក៏ជិះទូកតាមព្រែកចម្ងាយ ២៥គីឡូម៉ែត្រ ដោយចំណាយពេលជាងពីរម៉ោង ទើបទៅដល់តំបន់នោះ។

ស្រណោះថ្ងៃទេរ រសៀលជ្រាលជ្រេ រៀបអស្ដង្គត
ជិះស្ទេពសង្ហារ កាយាមុះមុត តែម្នាក់ឯងគត់
តាមដងទន្លេ។
ជិះស្ទេពសង្ហារ កាយាមុះមុត តែម្នាក់ឯងគត់
តាមដងទន្លេ។
ឃ្លាតឃ្លាបីខែ បែកពីមាសស្នេហ៍ មករៀនស្រុកគេ
អស់ឱភ្នំពេញ នឹកអ្នកម្ល៉េះទេ ស្នេហ៍ស្នងមាសមេ
វិលជួបអ្នកហើយ។
អស់ឱភ្នំពេញ នឹកអ្នកម្ល៉េះទេ ស្នេហ៍ស្នងមាសមេ
វិលជួបអ្នកហើយ។
ប្រហែលជាអ្នក ផ្លាស់ប្ដូរវង់ភ័ក្ត្រ មិនដូចមុនឡើយ
អ្នកពិតជាស្រស់ សម្រស់ត្រាណត្រើយ ជួបអ្នកឆាប់ហើយ
ឆាប់មែនឆាប់មែន៕ !ឡ!
អ្នកពិតជាស្រស់ សម្រស់ត្រាណត្រើយ ជួបអ្នកឆាប់ហើយ
ឆាប់មែនឆាប់មែន៕ !ឡ!
See you Phnom Penh!
ឆ្នេរ ខ្សាច់ចាំយាម ដែលមានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ជាប់នឹងព្រំដែនថៃ ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បច្ចុប្បន្នយើងសង្កេតឃើញថា កំពុងក្លាយទៅជារមណីដ្ឋានឆ្នេរសមុទ្រដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្ត ។
នៅទីនោះភ្ញៀវអាចងូតទឹកលេងកំសាន្ត មើលសួនសត្វ និងសំរាកលំហែរកាយនៅសណ្ឋាគារដ៏ទំនើប ព្រមទាំងគយគន់មើលកោះកូត ក្នុងដែនដីថៃ និងថ្ងៃលិចនៅឯនាយសមុទ្រផងដែរ ។
នៅ តាម ដងផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣០ ពីភ្នំពេញ រួចបត់ស្តាំតាមស្លាកសញ្ញាពីផ្លូវជាតិចម្ងាយ២គ.ម គឺទៅដល់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ ដោយមានប្រាសាទបុរាណដ៏ល្អត្រកាល ហើយក៏ជាទីកន្លែងទទួលទានអាហារភិកនិកជិតទីក្រុងផងដែរ។ ទីនោះគឺជាប្រាសាទតាព្រហ្ម និងបឹងធម្មជាតិទន្លេបាទី។ ប្រាសាទនេះសាងសង់នាសម័យអង្គរដោយមហាក្សត្រជ័យវរ្ម័ន ទី៧ នាដើមសតវត្សទី១៣។ ប្រាសាទតាព្រហ្មមានទំហំតូចល្មមតែមានលក្ខណៈល្អគួរឱ្យស្ញប់ស្ញែង ដោយក្បាច់ចម្លាក់អំពីថ្មភក់ និងសំណង់តួប្រាសាទអំពីថ្មបាយក្រៀម។ នៅចម្ងាយ ៣០០ម. ពីប្រាសាទតាព្រហ្មមានប្រាសាទតួប៉មទោល មួយទៀត ដែលគេស្គាល់ថាប្រាសាទយាយពៅ។ នៅផ្នែកខាងជើងនៃប្រាសាទទាំងពីរនេះ គឺជាបឹងធម្មជាតិធំល្ហល្ហេវ។ គេហៅបឹងនោះថាទន្លេបាទី នៅតាមឆ្នេរខ្សាច់មាត់បឹងមានរោងតូចៗសង់តម្រៀបគ្នានៅពីលើផ្ទៃ ទឹកដែលជាកន្លែងសម្រាប់ ជួលសម្រាកកម្សាន្ត និងទទួលទានអាហារភិកនិកនៃភ្ញៀវទេសចរទាំងឡាយយ៉ាងរីករាយជាមួយ ម្ហូបអាហារថ្មីៗជាច្រើនមុខរបស់អ្នកស្រុក។ សូមរំលឹកថារាល់មុខម្ហូបដែលអ្នកបញ្ជាទិញគួរចរចាតម្លៃជាមុនជា ការប្រសើរ។ ទីនោះវាមិនខុសពីទីរមណីយដ្ឋានពេញនិយមដទៃៗទៀតឡើយ ចំពោះតម្លៃ គឺអាចថ្លៃជាងនៅភ្នំពេញបន្តិចបន្តួចមិនខាន។ រមណីយដ្ឋាននេះ ស្ថិតនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ឆ្នេរខ្សាច់ចាំយាម កំពុងក្លាយទៅជារមណីដ្ឋានឆ្នេរសមុទ្រទាក់ទាញភ្ញៀវទេសចរណ៍

នៅទីនោះភ្ញៀវអាចងូតទឹកលេងកំសាន្ត មើលសួនសត្វ និងសំរាកលំហែរកាយនៅសណ្ឋាគារដ៏ទំនើប ព្រមទាំងគយគន់មើលកោះកូត ក្នុងដែនដីថៃ និងថ្ងៃលិចនៅឯនាយសមុទ្រផងដែរ ។
ប្រាសាទតាព្រហ្ម និងទន្លេបាទី

រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ក្បាលឆាយកំពុងទាក់ទាញភ្ញៀវទេសចរ

ទឹកជ្រោះក្បាលឆាយមានប្រភពទឹក ជាច្រើនមកពីជួរភ្នំផ្សេងៗជាច្រើននៅតាមមាត់សមុទ្រ ប៉ុន្ដែមកដល់ចំណុចមុខក្បាលឆាយប្រភពទឹកនៅសល់ផ្លូវទឹកបីសំរាប់ហូរ ដែលមានកំពស់ពី ២ ទៅ ៤ ម៉ែត្រ។ ចរន្ដទឹកមកដល់ចំណុចក្បាលឆាយផ្លូវទឹកមានតែមួយដែលមានទឹកហូរខ្លាំង ហើយធ្លាក់ល្បាក់ទឹកមានកំពស់ ១៤ ម៉ែត្រ ភាគច្រើនអ្នកទេសចរណ៏ចូលចិត្តមកងូតទឹកលេងនៅត្រង់កន្លែងទឹកធ្លាក់ នេះណាស់។
ប្រវត្តិទឹកជ្រោះក្បាលឆាយត្រូវបានគេរកឃើញនៅក្នុង ឆ្នាំ១៩៦០ ដល់ ឆ្នាំ១៩៦៣ និង ត្រូវបានរៀបចំជាកន្លែងប្រភពផ្ដល់ទឹកស្អាតសំរាប់ប្រើប្រាស់នៅក្នុង ខេត្តព្រះសីហនុ ប៉ុន្ដែការស្ថាបនានោះត្រូបានខកខានដោយសារសង្គ្រាមកើតឡើងហើយតំបន់ នោះ ក៏បានក្លាយជាតំបន់លាក់ខ្លួនរបស់ខ្មែរក្រហម។ លុះមកដល់ឆ្នាំ១៩៩៧ តំបន់នោះត្រូវបានប្រែក្លាយជាតំបន់អភិវឌ្ឍន៏។ នៅឆ្នាំ១៩៩៨ តំបន់ក្បាលឆាយត្រូវបានក្រុមហ៊ុន អានកូ បានធ្វើការអភិរក្ស និងអភិវឌ្ឍន៍តំបន់ព្រៃភ្នំនេះប្រែក្លាយមុខមាត់ថ្មីជាតំបន់រមណីយ ដ្ឋានទេសចរណ៏គួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីឆ្នេរនៅក្នុងទីរួមខេត្តព្រះសីហនុ ។
ទឹកជ្រោះ ក្បាលឆាយ មានទិដ្ឋភាពស្អាតបំផុតក្នុងវស្សានរដូវដែលមានភ្លៀងធ្លាក់ជោកជាំ ចន្លោះខែកក្កដា ដល់ខែតុលា និងមានអាកាសធាតុត្រជាក់ដូចនៅតំបន់ប៉ូល ជាមួយដំណាក់ទឹកធ្លាក់បង្កើតបានជាពពុះទឹកសៗបែកផ្កាត្រែងលាន់ឮស្នូរ យ៉ាងពិរោះរណ្តំលាយឡំសត្វបក្សាបក្សីស្រែកយំអឺងកង ប្រៀបបានជាចង្វាក់ភ្លេងកំដរអារម្មណ៍ភ្ញៀវទេសចរណ៍ឲ្យភ្លេចអស់នូវ ទុក្ខសោកសៅទាំងឡាយ ។ ប៉ុន្តែស្ថិតក្នុងអំឡុងពេលរដូវក្តៅវិញ ទឹកធ្លាក់ក្បាលឆាយបានរីងស្ទើរជិតអស់ តែទោះជាយ៉ាងនេះក្តីវាខំបញ្ចេញសម្រស់ ក៏ដូចជាទឹកហូរ ដើម្បីកំដរភ្ញៀវឲ្យគ្រប់រដូវកាល ។ សព្វថ្ងៃនេះមានអ្នកទេសចរណ៏ជាច្រើនបានទៅ ទស្សនានិងងូតទឹកកំសាន្តលេងដោយសារតែនៅតំបន់ទឹកធ្លាក់នេះមានលក្ខណៈ ទឹកធ្លាក់ពីលើភ្នំនិងផ្ទាំងថ្មដ៏ខ្ពស់មានទេសភាពខ្យល់អាកាសបរិសុទ្ធ ព្រៃឈើធំៗខ្ពស់ៗ និង ភ្នំដ៏ស្រស់ស្អាតជាពិសេសនៅថ្ងៃបុណ្យទាន ឬ នៅថ្ងៃចុងសប្ដាហ៍៕
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រប្រាសាទភ្នំបាក់ខែង

វាប្រៀបដូចជាការធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី តែពុំបានឡើងទៅលើប៉មអគារភ្នោះប៉េត្រូ ណាស់ឬទៅប្រទេសបារាំងតែពុំបានឡើងលើទួរអេហ្វហ្វេល ឬទៅប្រទេសអេហ្ស៊ីបតែពុំបានទៅទស្សនាវិមាន ផ្នូរពីរ៉ាមីតដូចច្នោះដែរ ប្រសិនជាគេធ្វើដំណើរទៅកាន់ខេត្តសៀមរាបហើយពុំបានឡើងទៅលើប្រាសាទ ភ្នំ បាក់ខែង។ពីព្រោះតែទីនោះមានចំនុចទាក់ទាញជាខ្លាំង ជាមួយនឹងភាពលន្លង់លន្លោចពេលដែលព្រះអាទិត្យ អស្តង្គត។ចំនុចដែលស្រូបអ្នកទេសចរបំផុតនៅទីនោះ គឺនៅពេលថ្ងៃហៀបនឹងលិចនិងពេលថ្ងៃលិច។
បើធ្វើដំណើរការចាកចេញពីប្រាសាទអង្គរវត្តតាម រុក្ខវិថីឆ្ពោះទៅកាន់ប្រាសាទបាយ័នចំងាយប្រមាណ ១,៥ គីឡូម៉ែត្រស្ថិតនៅខាងឆ្វេងដៃ យើងនឹងឃើញស្លាកព័ត៌មានបង្ហាញពីរមណីយដ្ឋាននេះ។នៅខាងស្តាំដៃ គឺនៅម្ខាងនៃផ្លូវកៅស៊ូមានចំណតរថយន្តដ៏ធំទូលាយមួយ ដែលភ្ញៀវទាំងឡាយអាចចតយានយន្តនៅទីនោះ បានដោយពុំមានការបង់ប្រាក់អ្វីទេ។នៅក្បែរចំណតនេះក៏មានស្តង់ តូចៗល្មមដាក់លក់វត្ថុអនុស្សាវរីយជាច្រើនប្រភេទ មានទាំងសៀវភៅអានផ្សេងៗ ព្រមទាំងភេសជ្ជៈគ្រប់មុខ។ជាមួយនឹងទឹកមុខរាក់ទាក់ ស្រស់ ស្រាយនិងពាក្យពេចន៍និយាយរដឺនផងនោះ ពិតជាធ្វើឱ្យភ្ញៀវជាច្រើនមិនដាច់ចិត្តបដិសេធក្នុងការជាវវត្ថុ អនុស្សាវរីយ៍របស់គេណាស់។នៅទីនោះក៏ដូចជានៅតាមបណ្តាប្រាសាទ ការលក់ដូរមានភាពទាក់ទាញជា ខ្លាំង។អ្នកលក់ដូរមានក្មេង ចាស់ ប្រុសស្រី។ពិសេសក្មេងស្រី។
នៅជើងភ្នំឡើងប្រាសាទភ្នំបាក់ខែង ពុំមានស្តង់លក់ដូរទេ តែការលក់ដូរអាចធ្វើឡើងដោយការដើរ កាន់ ការយួរ ការកណ្តៀត ទៅតាមកំលាំងរបស់មនុស្សម្នាក់ៗ។សំរាប់ភ្ញៀវដែលចង់ ឡើងទៅលើប្រាសាទ ដែលស្ថិតនៅលើកំពូលភ្នំនេះ មានពីរជំរើស គឺទី១ ឡើងដោយថ្មើរជើង និងទី២ ដោយការជិះដំរី។ជំរើសទី២ ភ្ញៀវនៅក្នុងប្រទេសពុំសូវមានគេនិយមទេដោយសារតែវាមានតំលៃខ្ពស់ ម្យ៉ាងទៀតភ្ញៀវក្នុងស្រុកច្រើនទៅ ជាក្រុម ដូចនេះបើធ្វើដំណើរដោយជិះដំរីក៏ពុំគ្រប់គ្នាដែរ។
ការធ្វើដំណើរប្រហែលជាពីរ២០នាទីទៅ៣០នាទី យើងនឹងបានឡើងទៅដល់ទីធ្លាដ៏ធំទូលាយមួយ ដែលជាបរិវេណនៃកំពូលភ្នំប្រាសាទភ្នំបាក់ខែង។ប៉ុន្តែកន្លែងដែល ភ្ញៀវគ្រប់គ្នាប្រាថ្នាចង់ឃើញនិងចង់ទៅដល់នោះ គឺការឡើងទៅលើប្រាសាទដែលស្ថិតនៅលើកំពូលភ្នំតែម្តង។ដើម្បីឡើង ទៅលើប្រាសាទនេះ អ្នក ទេសចរចាំបាច់ត្រូវឡើងតាមជណ្តើរជាច្រើនកាំតាមច្រកឡើងពីរសំខាន់ គឺពីខាងលិច និងខាងត្បូងប្រាសាទ ។ជណ្តើរជាច្រើនកាំមានសភាពចោតបន្តិចនិងមានកាំខ្លះសឹកស្ទើរតែ អស់។ជណ្តើរនេះឡើងដោយលំបាកបន្តិច តែស្ទើរតែគ្រប់គ្នាអាចឡើងបានប្រកបដោយសុវត្ថិភាព។
ចំនុចពិសេសរបស់ប្រាសាទភ្នំបាក់ខែង គឺការទៅគយគន់ថ្ងៃហៀបលិចនិងថ្ងៃលិច។នៅលើប្រាង្គប្រា សាទនេះ យើងអាចសម្លឹងមើលឃើញទិដ្ឋភាពនានានៅជុំវិញភ្នំ។ អាចមើលឃើញមកប្រាសាទអង្គរវត្ត និង អាចមើលឃើញបារាយណ៍ខាងលិច ឃើញផ្នែកខ្លះនៃខេត្តសៀមរាប។ព្រះអាទិត្យហៀបអស្តង្គតជាចំនុច ទាក់ទាញបំផុត ដោយសារតែពន្លឺពណ៌មាសចាំងឆ្លុះទៅលើរុក្ខជាតិនិងផ្ទៃទឹកបារាយណ៍ ដ៏ធំល្វឹងល្វើយ។ភ្ញៀវ ទាំងឡាយគ្រប់គ្នាតែងថតយកទិដ្ឋភាពនេះដោយការផ្ចិតផ្ចង់ ជាមួយនឹងការថតរូបអនុស្សាវរីយ៍ជាក្រុម ឬជា គ្រួសារ ឬជាគូសង្សា ផងដែរ។
ពិតណាស់នៅលើកំពូលភ្នំដែលមានប្រាសាទដែលបានកសាង ឡើងតាំងពីឆ្នាំ៨៩៣(សូមអានអត្ថបទៈប្រាសាទភ្នំបាខែង នៅក្នុងប្រអប់ វប្បធម៌,អរិយធម៌ របស់យើងខ្ញុំ)ដោយអតីតព្រះមហាក្សត្រខ្មែរព្រះបាទ យសោវរ្មន័ទី១ គឺពិតជាអស្ចារ្យ។ជាមួយនឹងប្រាង្គប្រាសាទដែលមានកំពូលរហូតដល់ទៅ ១០៩កំពូលដែលតំ នាងឱ្យកំពូលភ្នំមេរុ នោះពេលព្រះអាទិត្យលិចទៅសម្លេងបក្សាបក្សីក៏យំខ្ញៀវខ្ញាឡើង ដែលជាទំលាប់របស់ បក្សីបក្សានៅពេលចូលសំបុក។សម្រែកនេះដែលធ្វើយើងរំភើបក្នុងពេល សាយន្តសម័យ។
ជីវភាពទាំងអស់នេះហើយ ដែលធ្វើប្រាសាទភ្នំបាក់ខែង ក្លាយជាមេដែកមួយមិនឱ្យទេសចរដើររំលង ហួស បើសិនជាគេបានទៅដល់ខេត្តសៀមរាប។ការឡើងប្រាសាទភ្នំបាក់ខែង បានស្ថិតនៅក្នុងកម្មវិធីទេស ចរណ៍របស់គ្រប់បណ្តាក្រុមហ៊ុនទេសចរណ៍នៅក្នុងស្រុក និងក្រៅស្រុកទៀតផង ៕