ស្ដៅព្យាបាលទឹកនោមផ្អែម

រូបមន្ដទី១
- យកស្ដៅដាំទឹកពិសា ឫនាំយកទៅធ្វើជាអាហារទទួលទានក៏បាន តែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថា ទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង" គ៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេងៗ ក៏ចាប់ផ្ដើមបាត់បង់ធូររសាយដែរ។វិធីដាំទឹក គឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក ៣ ៤កែវ ដាំឱ្យពុះ៥ ១០នាទី រួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។
រូបមន្ដទី២
ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាម វល្លិបណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិច ហើយដាំឱ្យពុះប្រមាណ ១០ ១៥នាទី។ ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវ រៀងរាល់៤ម៉ោងម្ដង។ ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ ក្នុងអំឡុងពេលនេះដែរ គួរផ្អាកទទួលទានទឹកតែ កាហ្វេ អូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕កែបញ្ហាសក់ខ្លាញ់

ចូរយកសាច់ល្ហុងទុំមកច្របាច់ឈ្លីឱ្យ ម៉ដ្ឋ ហើយ យកទៅលាបបំពោកសក់។ បន្ទាប់មកយកបន្សែងពោះគោ ឫមួកងូតទឹកមកគ្របសក់ទុកប្រមាណ១០ ១៥នាទី រួចចាំលាងចេញដោយទឹកស្អាត ហើយកក់សក់ជាធម្មតា។ អនុវត្តបែបនេះ មិនយូរប៉ន្មានសក់ លែងស្អិតខ្លាញ់ទៀតហើយ៕
៦ចំណុចបង្កើនការចងចាំ!

ចូលចិត្តប្រមូលព័ត៌មាន
វិធីដែលល្អអ្នកគួរតែធ្វើជាមនុស្សដែលចូលចិត្តចង់ដឹងចង់លឺពី រឿងដែលនៅជុំវិញខ្លួន។ កាន់តែចង់ដឹង ព័ត៌មានក៏កាន់តែច្រើនដូច្នេះនេះជាផ្នែកមួយជួយដល់ការចងចាំរបស់ អ្នក។
រូបមន្តចុងចួន
បើអ្នកចង់ចងចាំអ្វីមួយឲ្យបាន អ្នកអាចប្រើគន្លឹះងាយដែលមានចុងចួនមកជួយ។ ឧទាហរណ៍ថាអ្នកចង់ចំណាំពាក្យថានិយោជិត និងនិយោជកថាមួយណាជាថៅកែមួយណាជាអ្នកធ្វើការឲ្យគេ(កម្មករ)។ ដូច្នេះអ្នកអាចចំណាំថា និយោជកជញ្ជក់ពីនិយោជិត នោះអ្នកនឹងងាយចំណាំថានិយោជកជាថៅកែហើយនិយោជិតជាអ្នកធ្វើការឲ្យ គេ(កម្មករ)។
រំលឹកមុនពេលគេង
នេះជាវិធីដ៏មានប្រសិទ្ធភាពហើយងាយ។ មុនពេលសម្ងំគេងអ្នកគ្រាន់តែរកនឹកឡើងវិញរាល់ព័ត៌មានដែលអ្នក ចង់ចងចាំនោះ។ បើយើងរំលឹកឡើងវិញមុនពេលគេង នោះខួរក្បាលនឹងថតទុកព័ត៌មានទាំងនោះនៅពេលគេង ហើយអាចចងចាំរហូតភ្ញាក់ឡើង។
ហាត់ប្រាណ
ការហាត់ប្រាណពិតជាមានប្រយោជន៍សម្រាប់ខួរក្បាល វាជួយឲ្យខួរក្បាលដើរស្រួលនិងជួយបង្កើតប្រព័ន្ធសរសៃប្រសាទថ្មី ដែលមានសារៈសំខាន់បំផុតសម្រាប់ការចងចាំ។ មិនត្រឹមតែប៉ុណ្ណោះអ្នកជំនាញផ្នែកការចងចាំបានណែនាំថា ការហាត់ប្រាណនឹងជួយនាំឈាមគ្រប់គ្រាន់ទៅចិញ្ចឹមខួរក្បាល។
ទន្ទេញ
ការឆាប់ចងចាំក៏ជាប់ទាក់ទងនឹងការទន្ទេញផងដែរ។ ត្រូវធ្វើអារម្មណ៍ឲ្យស្ងប់ហើយផ្ដោតអារម្មណ៍ទន្ទេញអ្វីដែលអ្នក ចង់ចងចាំនោះ។ បើអ្នកបានទន្ទេញរត់មាត់ហើយ នៅពេលដែលអ្នកត្រូវការវា អ្នកពិតជាអាចនឹកឃើញក្នុងរយៈពេលដ៏ខ្លី។
ញ៉ាំអាហារត្រឹមត្រូវ
យើងពិបាកធ្វើឲ្យការចងចាំបានប្រសើរណាស់នៅខណៈដែលយើងញ៉ាំអាហារមិនត្រឹមត្រូវនោះ។
ជាទូទៅអាហារដែលមានប្រយោជន៍ចំពោះការចងចាំមានដូចជា នំប៉័ង គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ ព្រោះអាហារទាំងនេះសំបូរទៅដោយវីតាមីនB១២ អាស៊ីដហ្វូលិក និងជាតិរ៉ែផ្សេងៗទៀតដែលមានប្រយោជន៍សម្រាប់ខួរក្បាល។ ជាពិសេសគួរតែញ៉ាំអាហារតិចតែច្រើនដង ប្រសើរជាងញ៉ាំច្រើនតែតិចដង៕
សំខ្យាល្ពៅ
គ្រឿងផ្សំ
វិធីធ្វើ
- ល្ពៅ ត្រូវចោះក្បាល ចិតឆ្កៀលយកគ្រាប់ចេញ មិនបាច់ចិតសំបកចេញទេ រួចលាងទឹកឱ្យស្អាត។ ចំណែកដូងទុំកោសពូតយកខ្ទិះតែម្តងទុកមួយឡែក។
- យកចានមួយមកគួសពងទាជាមួយស្ករស (ដាក់ឱ្យច្រើនបន្តិចព្រោះសំខ្យាត្រូវធ្វើឱ្យផ្អែម ដោយសារសាច់ល្ពៅសាប) វាយឱ្យទាល់តែពងទាឡើងពពុះ កូរប្រហែល 20 នាទី យកវាទៅលាយជាមួយខ្ទិះដូង ដាក់អំបិលមួយចឹប ដើម្បីឱ្យផ្អែមមុត។ បន្ទាប់មកយកល្ពៅមកច្រកទឹកសំខ្យាចូលឱ្យពេញ។
- យកល្ពៅជាមួយសំខ្យានោះទៅចំហុយក្នុងឆ្នាំងមួយ ដោយដាក់ចានមួយកល់វា រួចដាក់ទឹកពីក្រោម មើលភ្លើងឱ្យបានល្អប្រយ័ត្នទឹកដែលដាក់ចំហុយនោះរីងធ្វើឱ្យខ្លោច ឆ្នាំង ចំហុយរហូតទាល់តែទឹកសំខ្យានោះគោក ហើយល្ពៅឆ្អិនល្អនោះជាការស្រេច។