WELCOM
សូមស្វាគមន៏
thouren blogspot
Pages
ទំព័រដើម
ពត៌មាន
សិល្បះ
ទេសចរណ៍
ចំនេះដឹង
ការកំសាន្ត
អំពីរខ្ញុំ
images
glitter-graphics.com
Wednesday, August 10, 2011
សាកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបងគឺជាថ្នាលបណ្តុះនូវជំនាញ ចំនេះដឹងអរិយធម៍ វប្បធម៍ ដល់និស្សិតគ្រប់មជ្ឈដ្ឋាន។ ថ្វីត្បិតតែសាកលវិទ្យាល័យបាត់ដំបងទើបតែបង្កើតថ្មីក៏ពិតមែន ប៉ុន្តែនិស្សិតនៅតំបន់ភូមិភាគពាយព្យ បានចូលមកក្រេបយកនូវ ចំនេះដឹងយ៉ាងច្រើនក្រៃលែង។ ចំនែកឯបរិវេណនៃសាកលវិទ្យា ល័យ គឺមានភាពធំទូលាយ មានអាគារថ្មីនិងអាគារចាស់ដែលស្ថិតនៅខាងក្រោយ មានបណ្ណាល័យ មានតារាងបាល់ មានចំណតយានយន្ត មានសួនច្បារ មានអាគារគ្រូស្នាក់នៅ មានអាហារដ្ឋាន មានមន្ទីពិសោធន៏ និង បណ្ណាគារដែលផ្តល់ភាពងាយស្រួលដល់និស្សិត។
Tuesday, August 9, 2011
បណ្ណាល័យនៃសាកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបងមានបណ្ណាល័យដ៏ធំស្កឹម ស្កៃ ដែលមានសៀវភៅ រាប់ពាន់ក្បាល់និងឯកសារគ្រប់ប្រភេទដែលឆ្លើយតបទៅ នឹងតម្រូវការរបស់និសិ្សត។
និសិ្សតអាចចូលមកធ្វើការ ស្រាវជ្រាវនៅបណ្ណា ល័យ បានគ្រប់ពេលលើកលែងតែថ្ងៃបុណ្យជាតិ ដែលជាថ្ងៃឈប់សំរាក។ បណ្ណាល័យបើកពេញ មួយសបា្តហ៍ចាប់ពីម៉ោង 700AM រហូតដល់ម៉ោង 550PM។
និសិ្សតដែលពាក់ឯកសណ្ឋាន ទើបអនុញ្ញាតអោយចូលក្នុងបណ្ណាល័យបាន
និស្សិតអាចខ្ចីសៀវបានតែចំនួនពីរក្បាល់ប៉ុណ្ណោះនៅក្នុងប្រព័ន្ធកុំព្យូទ័រ
និសិ្សតអាចខ្ចីសៀវភៅបានរយៈពេលមួយសប្តាហ៍
បណ្ណាល័យជាកន្លែងដែលអ្នកអាចទៅធ្វើការស្រាវជ្រាវផ្ទាល់ ដើម្បីបំពេញ កិច្ចការសាលាឬធ្វើការស្រាវជ្រាវទៅលើប្រធានបទបទដែលអ្នកចាប់អារម្មណ៍។
និសិ្សសាកលវិទ្យាល័យទាំងអស់គឹ ទទួលបានឯកសារបណ្ណាល័យសាស្រ្ត ដែលចេញពីឯកសារ នោះពួកគេអាចធ្វើការជ្រើសរើសពត៌មាន ដែលសម ស្រប ពិនិត្យដោយមានលក្ខណៈគិតគូរទៅ លើទស្សនៈ និងការវែកញែក ខុសៗគ្នា យល់អំពីគោលគំនិតសំខាន់ៗ អនុវត្តគោលគំនិតសំ ខាន់ៗ និងចុង បញ្ចប់ធ្វើការសំយោគចំនេះដឹងដើម្បីធ្វើអោយអត្ថបទនោះជារបស់ខ្លួន។
Monday, July 4, 2011
ចំណតយានយន្ត
ចំណតយានយន្តមានភាពធំទូលាយ
មានសំណាញ់ការពារពន្លឹថ្ងៃ
ដែល
ផ្តល់នូវភាពងាយស្រួល
ដល់និស្សិតក្នុងការទុកដាក់ យានជំនិះ
របស់ខ្លួន។
មិនតែប៉ុនណ្ណោះមានសន្តិសុខ រងចាំ
ការពារថែមទៀតផង
ដូច្នេះហើយនិស្សិតអាចរក្សាយានជំនិះរបស់ពួកគេ
យ៉ាងមានសុវត្ថិភាព។
បន្ទប់កុំព្យូទ័រ
បន្ទប់
Computer
នៅក្នុងសាកលវិទ្យាល័យបាត់ ដំបង មានចំនួន ៥ ដែលក្នុងបន្ទប់នីមួយៗ មានអ្នកចំាត្រួតពិនិត្យរាល់កម្មភាពគ្រប់ សព្វបែបយ៉ាង នៅពេលដែលនិស្សិតចូលអនុវត្តន៍ជាក់ស្តែង។ អ្នកកាន់បន្ទប់នីមួយៗ ក៏ជាអ្នកដែលជួយពន្យល់នែនាំដល់និស្សិត ណា ដែលពុំទាន់យល់ច្បាស់ពីការប្រើប្រាស់ យូរនីកូដ
,
លីម៉ូន
,
និង កម្មវិធីដែលទាក់ទង និង
Computer
ជាដើម ។ ជាងនេះទៅទៀតនិស្សិតអាចប្រើប្រាស់
Computer
និង
Internet
ដោយឥតគិតថ្លៃ ហើយនិស្សិតមិនចាំបាច់ចំណាយថវិការទៅលើការ ប្រើប្រាស់
Internet and E-mail
ដូចកន្លែង ឈ្នួលឡើយ។ សាកលវិទ្យាល័យបាត់ដំបងផ្តល់ភាពងាយស្រួលដល់លោកអ្នក។
Monday, June 13, 2011
ប្រវត្តិសង្ខបសាកលវិទ្យាល័យបាត់ដំបង
សាកលវិទ្យាល័យបាត់ដំបង:
បានកសាងឡើងនៅក្នុងឆ្នាំ១៩៦៥ និងត្រូវបានសម្ភាធនៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៦៨ ក្រោមអធិបតីភាពរបស់ព្រះបាទនរោត្តម សីហនុ
ឆ្នាំ ១៩៧៥
-
១៩៧៩ ៖ គណកម្មាធិការ ប៉ុល ពត
ឆ្នាំ ១៩៧៩
-
១៩៩០ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលយោធា
ឆ្នាំ ១៩៩៣
-
១៩៩៤ ៖
មូលដ្ឋានប្រតិបត្តិការរវាង
Handicap
និង
UNTAC
ឆ្នាំ ១៩៩៤
-
១៩៩៨ ៖ មជ្ឍមណ្ឌលបណ្តុះបណ្តាលគ្រូសាស្រ្តាចារ្យ
ឆ្នាំ ១៩៩៨
-
២០០៧ ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង
ឆ្នាំ ២០០៧ ៖ សាកលវិទ្យាល័យបាត់ដំបងបានបង្កើតឡើងដោយអនុក្រិត្យលេខ២៦ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០០៧
ថ្ងៃទី០១ ខែតុលា ឆ្នាំ២០០៨ ៖ ការបើកទ្វារ នៃសាកលវិទ្យាល័យបាត់ដំបង៕
Home
Subscribe to:
Posts (Atom)